ប្រសិនបើអ្នក គឺជាអ្នកចូលចិត្តទៅក្លឹបហាត់ប្រាណជាប្រចាំ អ្នកប្រហែលជាធ្លាប់បាន ឮ ថាអ្នកគួរតែបរិភោគចេកមួយផ្លែ មុននិងក្រោយ ការហាត់ប្រាណរបស់អ្នក។ បាទវាជាការពិត ! ចេកគឺជាអាហារសំខាន់ណាស់សម្រាប់អ្នកសាងសង់រាងកាយហើយភាគច្រើនពួកគេបរិភោគចេកមុន និង បន្ទាប់ពីបញ្ចប់ការហាត់ប្រាណរបស់ពួកគេ។ ប៉ុន្តែមានសារជាតិអ្វីខ្លះនៅក្នុងផ្លែនេះ ? តើវាមានជាតិប្រូតេអ៊ីនមែនទេ ? ប្រូតេអ៊ីនមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាងសាច់ដុំដោយវាអាចជួយក្នុងការជួសជុលសាច់ដុំបន្ទាប់ពីការហាត់ប្រាណខ្លាំង។ ឬវាដោយសារវាមានជាតិប៉ូតាស្យូម? យើងទាំងអស់គ្នាដឹងថាផ្លែចេកគឺសម្បូរណាស់នៅសារជាតិប៉ូតាស្យូម។ ដូចនេះ, ដើម្បីដឹងពីសេចក្តីពិត, សូមមើលពីកំរិតសារជាតិប្រូតេអ៊ីននិងប៉ូតាស្យូមនៅក្នុងផ្លែចេក។

ការពិត :

នៅក្នុងផ្លែចេកមានដែលមានទំហំជាមធ្យមទូទៅ នឹង មានប្រហែល 400 មីលីក្រាមនៃប៉ូតាស្យូមនិង 1 ក្រាមនៃប្រូតេអ៊ីន។ ឥឡូវនេះអនុញ្ញាតឱ្យយើងវិភាគប្រសិនបើជាតិប្រូតេអ៊ីនក្នុងចេក គ្រប់គ្រាន់ដើម្បីផ្តល់នូវតម្រូវការប្រូតេអ៊ីនសំរាប់អ្នកលើកសាច់ដុំ ក្រោយបញ្ចប់កីឡាសាច់ដុំរបស់ខ្លួន។ បើយោងតាមការសិក្សា , បុរសម្នាក់ជាមធ្យមត្រូវការប្រូតេអ៊ីន 2 ក្រាម / គីឡូក្រាមនៃទម្ងន់ខ្លួន , សម្រាប់អត្តពលិក និង កីឡាករកាយវប្បកម្ម, តម្រូវការនឹងកើនទៅដល់ 3-4 ប្រូតេអ៊ីន / គីឡូក្រាមនៃទម្ងន់ខ្លួន។ បើធ្វើការពិចារណាទៅលើការដែលបានបង្ហាញ, យើងអាចសន្និដ្ឋានថាចេកមិនមានសារជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការហាត់សាច់ដុំនោះទេ ។ ផ្ទុយទៅវិញចេកគឺជាប្រភពល្អមួយនៃប៉ូតាស្យូម ។ 400 ក្រាមនៃប៉ូតាស្យូមស្មើរនឹង 10 ភាគរយនៃការទទួលទានជាតិប៉ូតាស្យូមប្រចាំថ្ងៃដែលបានណែនាំសម្រាប់បុរសមធ្យម។

អេឡិចត្រូលីតត្រូវបានបាត់បង់ក្នុងអំឡុងពេលខ្លួនប្រាណធ្វើសកម្មភាពខ្លាំង ដូចជាលេងកីឡា និង លើកដុំដែកជាដើម ហើយប៉ូតាស្យូមក៏ជាប្រភេទអេឡិចត្រូលីតដែរ ។ ដូច្នេះបរិភោគចេកមួយផ្លែក្រោយលំហាត់ប្រាណនឹងជួយទប់ស្កាត់ការបាត់បង់ប៉ូតាស្យូមដ៏សម្បើម និងជួយបំពេញជាតិប៉ូតាស្យូមដែលរាងកាយបានបាត់បង់។ វានឹងជួយទប់ស្កាត់ការខះជាតិទឹក ការឈឺចាប់សាច់ដុំ ភាពទន់ខ្សោយរបស់សាច់ដុំ និង ការរមួលក្រពើរ ដែលជារឿងដែលកើតឡើងជារឿយៗក្នុងអំឡុងពេលមានការបាត់បង់អេឡិចត្រូលីតហួសកំរិត។

ដូច្នេះអ្នកបានដឹងហើយ ! ចេកជាអាហារសំខាន់សម្រាប់អ្នកលេងសាច់ដុំដោយសារតែវាផ្ទុកនូវសារជាតិប៉ូតាស្យូម មិនមែន សម្រាប់ប្រូតេអ៊ីនរបស់វាទេ។ ដើម្បីធ្វើអោយរាងកាយរបស់អ្នកកាន់តែមានភាពរីកចំរើនរឹងមាំ អ្នកគួរបរិភោគរួមបញ្ចូលគ្នានៃអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់បន្ថែមទៅលើផ្លែចេក ដូចជា ស៊ុត, គ្រាប់ធញ្ញជាតិ និង ទ្រូងមាន់ជាដើម។