មិនថាអ្នកបានមើល Pumping Iron ជាលើកដំបូង រឺក៏លើកទី ១៥ ទេ, មានមេរៀនច្រើនណាស់ដែលយើងអាចទទួលបានពី Arnold ក្នុង​ឯកសារនេះ

តើអ្នកណាខ្លះធ្លាប់បានមើល Pumping Iron ?

ច្បាស់ណាស់ថាអ្នកដែលជា Fan របស់កីឡា Bodybuilding បានមើលយ៉ាចតិចម្តង។
វាគឺជាគំរូមេរៀនដ៏ល្អ, ហើយបើអ្នកជាអ្នកដែលចាប់ផ្តើម Bodybuilding រឺក៏ Fitness អ្នកគួរតែស្វែងរកឯកសារនេះដើម្បីមើលទៅ។
ជាច្រើនជំនាន់មកហើយដែល Pumping Iron បានធើ្វជាការជំរុញទឹកចិត្តដល់មនុស្សរាប់លានអ្នកក្នុងការ លើកទម្ងន់ ដើម្បីធ្វើអោយរាងកាយរបស់ពួកគេស្អាតសង្ហារ។ ហើយមាន Clips វិដេអូ និងរូបភាពច្រើនណាស់ដែលបង្ហោះទៅក្នុងបណ្ណាញសង្គម ។
បន្ទាប់ពីខ្ញុំបានប្តេជ្ញាចិត្តមើលឯកសារនេះម្តងទៀតខ្ញុំគិតថា ចំនេះដឹងទាំង ១១ នេះយើងអាចយកមកអនុវត្តដើម្បីធ្វើអោយខ្លួនយើងរីកចំរើនបាន។

១. ត្រូវប្តេជ្ជាចិត្តបង្កើនសមត្ថភាពអោយកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់

មេរៀនដំបូងនេះមិនចាំបាច់ចូលដល់សាច់រឿងនៃឯកសារក៏យើងអាចដឹងដែរ
Arnold Schwarznegger និង Franco Columbu គឺជា Bodybuilders លំដាប់កំពូលក្នុងពិភពលោកលាកំឡុងពេលនោះ ប៉ុន្តែពួកគាត់បែជានៅក្នុង Studio ជាមួយនឹងគូររបាំបាឡេបីរៀន Poses ដើម្បីអោយកាយវិការរបស់គាត់កាន់តែរស់រវើកនឹងទាក់ទាញនៅលើឆាក។ ដូចនេះហើយសូម្បីតែមនុស្សដែលខ្លាំងបំផុត នៅតែខំប្រឹងដើម្បីអោយពូកគាត់បានភាពប្រសើរ អ្នកគួរតែយកតម្រាប់តាមពួកគាត់នឹងប្រឹងប្រែងលត់ដំខ្លួន​ឯងអោយកាន់តែប្រសើរ ។

២. អ្នកត្រូវតែយកចិត្តទុកដាក់

មានការប្រកែកគ្នាថា Ken Waller និងឈ្នះការប្រគួត Mr. Universe ក្នុងឆ្នាំ ១៩៧៥ ជាជាង Mike Katz ពីព្រោះ Waller មានកាយសម្បទាល្អជាងនាពេលនោះ, ហើយ Katz ប្រហែលជាអាចទទួលបានតំណែងល្អជាង Roger Walker រឺ Paul Grant ប្រសិនបើគាត់ យកចិត្តទុកដាក់ក្នុងការលើកបំប៉ោងសាច់ដុំ និង រៀបចំខ្លួនដើម្បីប្រកួតលើឆាកជាជាងការស្វែងរកអាវរបស់គាត់ដែល Waller យកលាក់ ។
មេរៀនដែលអ្នកទទួលបានទីនេះគឺអ្នកគួរតែយកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកកំពុងតែធ្វើ កុំបែកអារម្មណ៏នឹងរឿងផ្សេងពីព្រោះភាពរំខានទាំងនោះអាចនឹងធ្វើអោយអ្នកមានសោកនាដកម្មនៅពេលគ្រោយ ។

៣. ធ្វើជាអ្នកតំណាងដ៏ល្អមួយ

មានឈុតឆាកមួយចំនួនក្នុងសាច់រឿងដែល Arnold បង្ហាញខ្លួន និង ធ្វើការថតរូប។ ទាំងនេះបានស្តែងថា Arnold ចង់ក្លាយខ្លួនជាអគ្គរាជទូតដ៏ល្អបំផុតសំរាប់កីឡានេះ។ ដូចនេះហើយយើងគួរតែមានអាកប្បកិរិយាស្រដៀងនេះ និង ហ្វឹកហាត់ដើម្បីក្លាយជាអ្នកតំណាងដ៏ល្អមួយសំរាប់កីឡា Bodybuilding និង Fitness នេះដើម្បីអោយអ្នកដទៃផុសគំនិតចូលរួមលេងកីឡានេះ ។

៤. នៅពេលដែលចចកចង់បានអាហារ, វានៅក្បែរនោះ

ជាពិតណាស់ដែលអ្នកគ្រប់គ្នាតែងតែគិតថាអ្នកដែលប្រកួតដើម្បីដណ្តើមតំណែងស្រេកឃ្លានពានរង្វាន់ជាងអ្នកដែលកាន់តំណែង។ នៅពេលដែល Bodybuilders សំរាកនៅឆ្នេសមុទ្យមានម្នាក់គ្នុងចំណោមនោះបានអោយយោបល់ដល់ Arnold ថា “ចចកដែលនៅលើភ្នំមិនស្រេកឃ្លាន ខ្លាំងដូចចចកដែលកំពុងតែប្រឹងឡើងភ្នំនោះទេ”។
យើងអាចនិយាយបានថា Lou ចង់បានតំណែងប៉ុន្តែមិនខ្លាំងដល់ Arnold ចង់
រក្សាតំណែងនោះទេ។
មេរៀននៅទីនេះគឺនៅពេលដែលអ្នកកំណត់គោលដៅអ្វីមួយអ្នកគួរតែប្រឹងប្រែងដើម្បីសំរេចវាអោយបាន, បើមិនដូចនេះទេអ្នកប្រាកដជាអន់ចិត្តនិងលទ្ធផលជាមិនខាន។

៥. ជំរុញខ្លួនអ្នក

ឈុតក្នុងការ Train បង្ហាញនូវការប្រឹងប្រែងយ៉ាងស្វិតស្វាញ រួមទាំងការបំផុសគំនិត ក្នុងសាច់រឿងនេះពីព្រោះកីឡាករទាំងអស់បានប្រឹងប្រែងយ៉ាងមុតមាំដើម្បីដណ្តើមតំណែងរៀងៗខ្លួន ។ Arnold ធ្វើលំហាត់ T-Bar Rows ម្តងហើយម្តងទៀតៗ, ហើយ Ed Corney ប្រឹង Squats ទម្ងន់ 315 ផោនដោយមាន Arnold ជួយអបអរគាត់។
គ្រប់កីឡាករទាំងអស់ប្រឹងប្រែងអស់ពីសមត្ថភាពដែលពួគគេមានទៅលើគ្រប់ Set ទាំងអស់ព្រោះពួកគេចង់បានរៀងកាយដែលល្អដាច់គេនៅពេលឡើងឆាក, បន្ទាប់មក Arnold បានមានប្រសាសន៏ថា “Reps ទី ៩, ១០,​១១ និង ១២ គឺជាចំនុចដែលបែងចែករវាង ជើងឯក និង អ្នកដែលមិនអាចក្លាយជាជើងឯក” ។

៦. មានដៃគូរជួយជ្រោមជ្រែងកាន់តែប្រសើរ

មានឈុតមួយចំនួនដែលបង្ហាញពីតារាឯកទាំងពីរជួយគ្នាទៅវិញទៅមកម្តងម្នាក់ ។ Arnold និង Ed Corney ពេល Squats រឺក៏ Arnold និង Franko នៅឆ្នេរធ្វើលំហាត់ Bench Press ជាឧទាហរណ៏។ គ្រួសាររបស់ Lou ជួយគាត់នៅ Gym ក្នុងទីក្រុង New York. បើទោះបីជាកីឡា Bodybuilding ជាកីឡាឯកបុគ្គលក្នុងការប្រគួតក៏ពិតមែន, ស្ទើរតែគ្រប់កីឡាករទាំងអស់ Train ជាមួយគ្នាជាដៃគូរ, មានដៃគូរជួយជំរុញអោយពួកគេទទួលបាន Reps កាន់តែច្រើន និងជួយបំពេញចំណុចដែលចាំបាច់ដើម្បីអោយ Set និមួយៗមានសុវត្ថភាព ។

៧. ភាពជឿជាក់គឺជាគន្លិះ

Arnold មានភាពជឿជាក់លើខ្លួនគាត់យ៉ាងខ្លាំង, នៅត្រូវបានគេប្រកាសជាជើងឯកនៅយប់់ប្រកួត Olympia បញ្ចប់, ប៉ុន្តែយើងអាចសន្និដ្ឋានបានថាគាត់មានព្រាបទៅលើ Lou Ferrigno កាលពីព្រលឹមដោយគាត់និយាយបែបកំប្លែងថា Lou Ferigno ត្រូវការពេលវេលាហ្វឹកហាត់ ១ ខែទៀត, ដោយ Lou បង្ហាញទឹកមុខភិតភ័យជាការស្តែងអោយឃើញថា Lou ខ្វះភាពជឿជាក់និឹងទទួលបានការបរាជ័យ។

៨. ត្រូវមានភាពប្រុងប្រ័យត្នចំពោះមនុស្សដែលអោយដំបូន្មានដល់អ្នក

នៅពេលដែលការប្រកួតឃ្លាតចូលមកដល់, Arnold និយាយថាបើ Lou សំរេចបានកាយសម្បទាគ្រប់គ្រាន់ រឺក៏ មានកាយសម្បទាឡូយជាងគាត់, គាត់និងយក Lou ទៅជួយបន្ថែម. បន្ទាប់មកគាត់ក៏និយាយពីកាលដែលគាត់អោយដំបូន្មានខុសទៅកាន់ Franco ដែលជាមិត្តរបស់គាត់។

ក្នុងការសម្ភាសន៏នៅ អាហ្ធ្រិកខាងត្បូង, Arnold បានចែករំលែករឿងរ៉ាវមួយនិយាយពីកាលដែលគាត់បញ្ឆោតកីឡាករម្នាក់ដែលប្រឡង Mr. Munich ដោយប្រាប់គាត់អោយ ស្រែកនៅពេលដែលគាត់បង្ហាញរាងកាយនៅលើឆាកដើម្បីអោយអ្នកអោយពិន្ទុកាន់តែចាប់អារម្មណ៏។ ពិតណាសវាទទួលបានការចាប់អារម្មណ៏ពីគណៈកម្មការផ្ទុយទៅវិញគាត់ត្រូវបានគេដេញចុះពីលើឆាកពីព្រោះការបញ្ចេញសំឡេងរបស់គាត់។
ដូចនេះហើយអ្នកគួរតែប្រុងប្រយ័ត្នចំពោះមនុស្សដែលអោយដំបូន្នានដល់ខ្លួនអ្នក។

៩. កុំទទួលយកភាពអវិជ្ជមានទាំងឡាយ

Arnold បាននិយាយពីរឿងនេះក្នុងបទសម្ភាសន៏មួយក្នុងឯកសារនេះ គាត់យកឧទាហរណ៏ដែល ឡានរបស់គាត់ត្រូវបានគេលួច និង ការដែលគាត់ចាត់ចែងរឿងនេះ ដោយសារតែគាត់បិទអារម្មណ៏ទទួលយកភាពអវិជ្ជមានទាំងឡាយដើម្បីផ្តោតអារម្មណ៏យកចិត្តទុកដាក់ទៅលើការយកជ័យជំនះ Mr. Olympia ។ ហើយគាត់ក៏បានប្រាប់រឿងប្រហាក់ប្រហែលនេះដែរដោយឪពុកគាត់បានស្លាប់ហើយគាត់មិនបានទៅផ្ទះដើម្បីចូលរួមបុណ្យសពឪពុកគាត់នោះទេ។
មិនថាឧទាហរណ៏របស់គាត់ពិតរឺមិនពិតនោះទេ, មេរៀននៅទីនេះគឺគួរតែប្រកាន់ជាប់នូវការដេញចាប់ភាពល្អឥតខ្ចោះ, រក្សាភាពវិជ្ជមាន និង ការពារភាពអវិជ្ជមានទាំងឡាយដែលមកយារយីរការដេញចាប់ភាពជោគជ័យរបស់អ្នក ។

សេចក្តីសន្និដ្ឋាន

ពេលនេះអ្នកទទួលបានចំនេះដឹងនិឹងមេរៀនដែលបានអនុវត្តនៅក្នុងឯកសារឆ្នាំ ១៩៧៧ នេះហើយ, អ្នកគួរតែទៅមើលឯកសារនេះជាដំបូង រឺក៏ម្តងទៀតដើម្បីរកមើលចំនុចសំខាន់នឹងពត៏មានដែលគួរចែករំលែក, បើអ្នកមានពត៏មានទាំងនេះអ្នកអាចចេញយោបល់នៅ Comments ខាងក្រោម ។